ក្រុមហ៊ុន Lamborghini កំពុងទាក់ទាញការចាប់អារម្មណ៍របស់អតិថិជនជាច្រើនបន្ទាប់ពីបានធ្វើការកែប្រែជាមួយនឹងរថយន្តស្ព័រ Revuelto ទៅជារថយន្តថ្មីសេរី ២០២៤ មួយគ្រឿងដែលមានឈ្មោះថា “Opera Unica” ដែលនឹងត្រូវបានដាក់បង្ហាញនៅឯសាលពិព័រណ៍Art Basel។ ផ្នែកខាងក្រៅត្រូវរចនាឡើងដោយដៃ ដែលបង្កើនភាពទាក់ទាញបន្ថែមគួរឱ្យចាប់អារម្មណ៍។ ជាមួយនឹងការប្រើជក់លាបពណ៌ខៀវ និងពណ៌ទឹកក្រូច បានធ្វើអោយរថយន្តនេះផ្លាស់ប្តូរពីពណ៌ Viola Pasifae (ពណ៌ស្វាយ) ទៅជាពណ៌ Nero Helene (ពណ៌ខ្មៅ) ដោយចំណាយពេលអស់ ៤៣៥ ម៉ោងដើម្បីបញ្ចប់ ថែមទាំងត្រូវការពេល ៧៦ ម៉ោងបន្ថែមទៀង សម្រាប់ការកែសំម្រួល និងការធ្វើតេស្តផងដែរ។
ការលាយពណ៌ខ្មៅ និងពណ៌ស្វាយទាំងពីរនេះ (Nero Ade និង Viola Acutus) នៅខាងក្នុង បន្ថែមនូវភាពលម្អិតដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមទៀត។ កាងខាងមុខត្រូវបានរចនាឡើងដោយឡូហ្គោនៃខួបលើកទី ៦០ ដោយមានរូបស្នែងគោដែលជាម៉ូដ Lamborghini បែបClassic។ កៅអីខាងក្រោយ កាតទ្វារ និងក្បាលម៉ាស៊ីនក៏ត្រូវបានរចនាឡើងក្នុងរចនាបទតែមួយ។ ការប្រើប្រាស់ពណ៌ជក់ដ៏រស់រវើកក៏ត្រូវបានឃើញនៅលើគម្របនៃប៊ូតុងចាប់ផ្តើមផងដែរ។
រថយន្តម៉ាក Revueltos នេះមានម៉ាស៊ីនកម្លាំង V-១២ ចំណុះ ៦.៥ លីត្រ ជាមួយនឹងកម្លាំង ៨១៤ សេះ ព្រមទាំងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលមានទីតាំងនៅក្រោមក្រណាត់។ រថយន្តម៉ាក Opera Unica Revuelto ព្រមជាមួយនឹងភាពពិសេសរបស់់រថយន្តនេះនឹងត្រូវដាក់បង្ហាញដោយក្រុមហ៊ុន Lamborghini ដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី ៦០ របស់ខ្លួននៅឯសាលពិព័រណ៍ Art Basel ដែលស្ថិតនៅឆ្នេរ Miami ។ រថយន្តនេះមិនត្រឹមតែផ្តល់នូវទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្លែកអស្ចារ្យជាមួយនឹងល្បឿន ក៏ដូចជាចង្វាក់ភ្លេងដ៏កន្ត្រាក់អារម្មណ៍ផងដែរ។