ថ្ងៃនេះយើងខ្ញុំបាននាំយកកម្រងរូបភាពរបស់ក្រុមហ៊ុនផ្សេងៗដែលកំពុងគ្រប់គ្រងឧស្សាហកម្មផលិតរថយន្តបច្ចុប្បន្ននេះ។ ក្រុមហ៊ុនទាំងនេះគឺជាកម្លាំងនៃភាពឆ្នៃប្រឌិតខាងផ្នែករថយន្តឈានមុខគេក្នុងពិភពលោក។
ម៉ាករថយន្តល្បីៗដូចជា Hyundai Ford Toyota Geely Honda BMW Nissan និង Mercedes មិនត្រឹមតែជាម៉ាកយីហោរថយន្តធម្មតាៗប៉ុណ្ណោះទេ។ ប៉ុន្តែម៉ាកទាំងនេះសុទ្ធសឹងតែម៉ាករថយន្តដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត។
ក្នុងចំណោមឈ្មោះទាំងនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានលេចធ្លោជាងគេជាមួយនឹងយុទ្ធសាស្រ្តរបស់ខ្លួន ដែលផ្តោតសំខាន់លើយានយន្តភ្ជាប់ជាមួយនិរន្តរភាព ព្រមទាំងយុទ្ធសាស្រ្តក្នុងការទាក់ទាញអតិថិជន ដើម្បីបង្កើនឥទ្ធិពលលើឆាកអន្តរជាតិ។ រីឯក្រុមហ៊ុន Tesla វិញនោះ ពួកយើងបានឃើញនូវការនាំយកបរិបទថ្មីជាមួយនឹងបច្ចេកវិទ្យារថយន្តអគ្គិសនី និងមុខងារបើកបរដោយខ្លួនឯងរបស់រថយន្តជំនាន់ថ្មីទាំងនេះ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន BMW ក៏បានបង្ហាញនូវភាពជាអ្នកដឹកនាំខាងផ្នែកផ្សារភ្ជាប់អតីតកាល ជាមួយនឹងអនាគតនៃឧស្សាហកម្មរថយន្តផងដែរ។ ការបញ្ចូលគ្នានៃប្រវត្តិដ៏យូរលង់ និងកេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ក្រុមហ៊ុន BMW នេះ បានកំណត់នូវស្តង់ដារថ្មីសម្រាប់គុណភាព និងបទពិសោធន៍អ្នកបើកបរ។
នៅក្នុងបរិបទប្រកួតប្រជែងដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ ចំណុចដែលលើកឡើងមកនេះគឺមិនត្រឹមតែជាសមិទ្ធិផលផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាសំខាន់ៗក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍ខាងផ្នែកឧស្សាហកម្មរថយន្តតទៅមុខផងដែរ។ លើសពីការច្នៃប្រឌិតក្នុងការរចនា និងគ្រឿងបរិក្ខារ ក្រុមហ៊ុនទាំងនេះបានសង្កត់ធ្ងន់ទៅលើនិរន្តរភាពជាពិសេស ពីព្រោះបរិបទបច្ចុប្បន្ននេះ មិនផ្ដោតលើរថយន្តជាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែរថយន្តក៏ជានិមិត្តសញ្ញានៃការមានទំនួលខុសត្រូវក្នុងសង្គមផងដែរ។
សូមកុំភ្លេចតាមដាន Liberty Carz ដើម្បីទទួលបានព័ត៌មានថ្មីៗ!